|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិមកជូនពរបុណ្យតេតអាសឺវែកហាណូយ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៤មករានៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានមកជូនពរបុណ្យតេតនៅអាសឺវែកទីក្រុងហាណូយ។
លោកប្រធាន Nguyen Thien Nhan បានផ្ញើរសេចក្តីជូនពរយ៉ាងប្រសើរបំផុត
ចំពោះអាសឺវែកទីក្រុងហាណូយ Nguyen Van Nhon និងមន្ត្រីគ្រឹសសាសនាដំបន់
ទីក្រុងហាណូយនិងប្រជាគ្រឹសសាសនិករដ្ឋធានី។ លោក Nguyen Thien Nhan បាន
កត់សម្គាល់រាល់ការខំប្រឹងប្រែងរបស់អេវែកនិងគ្រឹសសាសនិកនៅទីក្រុងបានរួម
ដំណើរជាមួយប្រជាជាតិ រស់និងធ្វើការតាមទិសស្លោករស់ល្អខាងផ្លូវធម៍និងផ្លូវ
លោកសកម្មចូលរួមសកម្មភាពប្រឡងប្រណាំងស្នេហាជាតិ។
រីឯអាសឺវែកទីក្រុងហាណូយលោក Nguyen Van Nhon ចង់ឲ្យថ្នាក់ដឹកនាំបក្ស
រដ្ឋរដ្ឋអំណាចគ្រប់ជាន់ថ្នាក់បន្តបង្កលក្ខណៈសំរាប់ប្រជាគ្រឹសសាសនិកធ្វើជីវភាព
ខាងជំនឿរួមកំលាំងអភិវឌ្ឍន៍សមស្របក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីសេរីភាពខាង
ជំនឿ៕