ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមវៀតណាមមកជូនពរពិធី វិសាខបូជានៅទីក្រុង Can Tho

Chia sẻ
(VOVWORLD) - មកសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Giac Nhuong អនុប្រធាន ក្រុមប្រឹក្សាអភិបាលនៃសមាគមន៍ពុទ្ធសាសនា វៀតណាម តាងនាមថ្នាក់ដឹកនាំ បក្សនិងរដ្ឋវៀតណាម លោកស្រី Truong Thi Mai បានជម្រាបអំពីព្រឹត្តិការណ៍ ដែលមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ លើកទី២ ត្រូវបាន រៀបចំឡើងនៅវៀតណាម ដោយមានការចូលរួមរបស់គណៈប្រតិភូជាង៥០០និង ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផងដែរ។ 

ក្នុងឱកាសពិធីវិសាខបូជា ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងឆ្នាំសកល ២០១៩  នាថ្ងៃទី៥ ខែឧសភា លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ ចលនាមហាជនមជ្ឈឹមវៀតណាមរួមជាមួយថ្នាក់ដឹកនាំស្ថាប័នមជ្ឈឹមនិងថ្នាក់ដឹកនាំទីក្រុង Can Tho បានមកសួរសុខទុក្ខនិងអំណរសាទរពិធីសុសាខបូជានៅទីក្រុង។

        មកសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Giac Nhuong អនុប្រធាន ក្រុមប្រឹក្សាអភិបាលនៃសមាគមន៍ពុទ្ធសាសនាវៀតណាម តាងនាមថ្នាក់ដឹកនាំ បក្សនិងរដ្ឋវៀតណាម លោកស្រី Truong Thi Mai បានជម្រាបអំពីព្រឹត្តិការណ៍ ដែលមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ លើកទី២ ត្រូវបាន រៀបចំឡើងនៅវៀតណាម ដោយមានការចូលរួមរបស់គណៈប្រតិភូជាង៥០០និង ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនផងដែរ។ តាមនោះបានសរអោយឃើញថា ពុទ្ធ សាសនាវៀតណាមបន្តអភិវឌ្ឍន៍និងមានកិត្យានុភាពចំពោះអន្តរជាតិ។

        មុននោះ នាព្រឹកថ្ងៃទី៥ ខែឧសភា គណៈប្រតិភូដឹកនាំដោយលោកស្រី Truong Thi Mai ក៏បានមកជូនពរព្រះតេជគុណ Dao Nhu អនុប្រធានអភិបាល នៃសមាគមន៍ពុទ្ធសាសនាវៀតណាម ប្រធានវិទ្យាស្ថានពុទ្ធសាសនាថេរវាទ ទីក្រុង Can Tho និងជាប្រធានអភិបាលនៃសមាគមន៍ពុទ្ធសាសនាទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ