(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃ
ទី២៧ កក្កដា) ក្នុងរយៈពេលពីរថ្ងៃទី៦និងទី៧ កក្កដា លោកស្រី Ha Thi Khiet ប្រធាន
គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានទៅសាកសួរសុខទុក្ខនិងជូនអំណោយ
សំរាប់គ្រួសារគោលនយោបាយនានានៅខេត្ត Ha Giang ភាគ ខាងជើងវៀតណាម។
នៅទីនេះ លោកស្រី Ha Thi Khiet បានសំដែងការដឹង គុណដ៏ជ្រាលជ្រៅចំពោះ
បណ្ដាគ្រួសារដែលមានការរួមវិភាគទានសំរាប់បុព្វហេតុរំដោះប្រជាជាតិ ហើយ
លើកទឹកចិត្តគ្រួសារទាំងនោះបន្តពង្រីកប្រពៃណីបដិវត្តន៍ ធ្វើជាគំរូដ៏ភ្លឺស្វាងដើម្បី
ជំនាន់វ័យក្មេងតម្រាប់តាម៕