ប្រធានគណៈកម្មាធិការចលនានិងអប់រំប្រជាជន Truong Thi Mai អញ្ជើញទទួល ជួបជាមួយសមាគមពុទ្ធសាសនាវៀតណាម |
នៅក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ និងគោរព ចំពោះរាល់ការរួមចំណែករបស់សមាគមពុទ្ធសាសនាវៀតណាម ព្រមទាំង សាសនិកទាំងអស់សម្រាប់បុព្វហេតុកសាងនិងការពារប្រទេស។
លោកស្រី Truong Thi Mai ជឿជាក់ថា សមាគមពុទ្ធសាសនា វៀតណាម នឹងបន្ត លើកទឹកចិត្តឲ្យសាសនិកទាំងអស់និងប្រជាជនទាំងមូល អនុវត្តល្អ គោល ការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ រស់នៅរាប់អានសាមគ្គីរវាង ពុទ្ធសាសនាជាមួយសាសនាដទៃនិងប្រជាជនគ្រប់ស្រទាប់ សក្តិសមជាមួយប្រពៃ ណីស្នេហាជាតិ រួមដំណើរជាមួយប្រទេសជាតិរបស់ពុទ្ធសាសនាវៀតណាម៕