ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong ធ្វើទស្សនកិច្ចនៅប្រទេសម៉ារ៉ុក

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ១៣ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងធ្វើការនៅព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមិថុនា គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀត ណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong បានអញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយមន្រ្តីនិងបុគ្គលិកនៃស្ថានទូតវៀតណាម ប្រចាំនៅនៅរាជធានី Rabat ផងដែរ។

ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong ធ្វើទស្សនកិច្ចនៅប្រទេសម៉ារ៉ុក - ảnh 1

ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong ធ្វើទស្សនកិច្ចនៅប្រទេសម៉ារ៉ុក

នៅទីនេះ លោក Vo Van Thuong និងគណៈប្រតិភូបានស្តាប់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅម៉ារ៉ុកលោក Tran Quoc Thuy ជម្រាបអំពីប្រតិបត្តិការរបស់ស្ថានទូតក៏ដូច ជាចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរក្នុងពេលថ្មីៗនេះ នេះជាពិសេស ការផ្សព្វផ្សាយពីរូបភាពទឹកដីនិងប្រជា ជនវៀត ណាមជាមួយប្រ ទេសម៉ារ៉ុកនិងក្នុងបណ្តាប្រទេសនានាដែលស្ថានទូតវៀត ណាមនៅម៉ារ៉ុកទទួលបន្ទុកផងដែរ។

ថ្លែងនៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong បានអបអរសាទរចំពោះសមិទ្ធផលផ្នែកការទូតដ៏ល្អដែលស្ថានទូតសម្រេចបានក្នុងពេលកន្លងមក ជាពិសេសក្នុងកិច្ចការតភ្ជាប់សហគមន៍វៀតណាមនិងលើកកម្ពស់វប្បធម៌វៀតណាមនៅប្រទេសាមី។ ក្នុងឱកាសនេះ ប្រធានគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក  Vo Van Thuong បានជូនព័ត៌មានត្រួសៗ ពីទិដ្ឋភាពទូទៅនៃស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គមកិច្ចសំខាន់នៅវៀតណាមនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ