ប្រធានក្រុមប្រឹក្សារដ្ឋសហព័ន្ធស្វីសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី៣១មិនា គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សារដ្ឋ (ព្រឹទ្ធ សភា) សហព័ន្ធស្វីស ដឹកនាំដោយប្រធានក្រុមប្រឹក្សារដ្ឋ
ប្រធានក្រុមប្រឹក្សារដ្ឋសហព័ន្ធស្វីសបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានក្រុមប្រឹក្សារដ្ឋសហព័ន្ធស្វីស លោក Ivo Bischofberger បញ្ចប់ប្រកបដោយ ជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ Trọng Đức - TTXVN)

(VOVworld)-នារសៀលថ្ងៃទី៣១មិនា គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សារដ្ឋ
(ព្រឹទ្ធ សភា) សហព័ន្ធស្វីស ដឹកនាំដោយប្រធានក្រុមប្រឹក្សារដ្ឋ លោក Ivo
Bischofberger បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ
ដំណើរទស្សនកិច្ចជា ផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១មិនា
តាមសេចក្តីអញ្ជើញ​របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan។ ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចនេះ ប្រធានក្រុមប្រឹក្សារដ្ឋសហព័ន្ធ
ស្វីសបានជួបចរចាជាមួយ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងជួបសម្តែងការគួរសមប្រធានរដ្ឋ
Tran Dai Quang រួមទាំងជួបធ្វើការ ជាមួយក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រ
សួងអប់រំនិងបណ្តុះបណ្តាលទៀតផង។

        នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនឹងរួម
 សហការយ៉ាងជិតស្និទ្ធលើវិស័យអប់រំបណ្តុះបណ្តាល។ ស្វីសអះអាងថា នឹងរៀបចំ
 វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់វៀតណាម។ ភាគីទាំងពីរក៏នឹងបង្កើនសកម្មភាព
ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ សម្រាប់ផ្លាស់ប្តូរបទ ពិសោធន៍ក្នុងសកម្មភាពសភា
 ធ្វើជាមូលដ្ឋានសម្រាប់បើកទូលាយទំនាក់ទំនងប្រ កបដោយប្រសិទ្ធភាពលើគ្រប់
វិស័យ៕

ប្រតិកម្មទៅវិញ