ប្រធានក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Miguel Diaz-Canel |
ក្នុងសារមួយនៅលើបណ្តាញសង្គម Twitter ដើម្បីឆ្លើយតបទៅនឹងទង្វើរថ្មី របស់ទីក្រុងវ៉ាស៊ីនតោន ដែលសំដៅរឹតបន្តឹងវិធានការហ៊ុមព័ទ្ធលើទីក្រុង La Habana នោះ ថ្នាក់ដឹកនាំគុយបារូបនេះ បានសង្កត់ធ្ងន់ថា «ដោយមានពលករ ការច្នៃប្រ ឌិត និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននោះ គ្មានអ្វីអាចរារាំងប្រជាជនគុយបាពីការ រស់រានមានជីវិតហើយទួទួលបានជ័យជមនះនោះទេ " ។ នាថ្ងៃដដែលនោះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានចាត់វិធានការមួយចំនួនដើម្បីដាក់កំហិតទៅលើការធ្វើដំណើររបស់ពលរដ្ឋអាមេរិកទៅកាន់គុយបា ជាក់ស្តែងគឺ លុបចោលការផ្តល់អនុញត្តិឲ្យទៅបំពេញទស្សនកិច្ចជាក្រុមទៅគុយបា ដែលទាក់ទិននឹងគោលបំណងអប់រំផងដែរ៕