ប្រធានក្រុមចរចារនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងទៅកាន់រដ្ឋធានីវ៉ាស៊ីងតោន

Chia sẻ
(VOVworld) – នាថ្ងៃទី ៩ កញ្ញា ប្រធានក្រុមចរចារនុយក្លេអ៊ែរ
របស់កូរ៉េខាងត្បូង លោក Hwang Joon Kook បានទៅកាន់
រដ្ឋធានី វ៉ាស៊ីងតោន ដើម្បីដំណើរការចរចារជាមួយសមភាគី
ប្រទេសម្ចាស់ផ្ទះ លោក Glyn Davies ស្តីអំពីការចាប់ផ្តើម
បណ្ដាការចរចារ  ៦ ភាគីឡើងវិញដែលត្រូវបានផ្អាក់ពីយូរមក
ហើយសំដៅដោះស្រាយបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែរ
របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

ប្រធានក្រុមចរចារនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងទៅកាន់រដ្ឋធានីវ៉ាស៊ីងតោន - ảnh 1
ប្រធានក្រុមចរចារនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងទៅកាន់រដ្ឋធានីវ៉ាស៊ីងតោន (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ កញ្ញា ប្រធានក្រុមចរចារនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង
លោក Hwang Joon Kook បានទៅកាន់រដ្ឋធានី វ៉ាស៊ីងតោន ដើម្បីដំណើរការចរ
ចារជាមួយ សមភាគីប្រទេសម្ចាស់ផ្ទះ លោក Glyn Davies ស្តីអំពីការចាប់ផ្តើម
បណ្ដាការចរចារ  ៦ ភាគីឡើងវិញដែលត្រូវបានផ្អាក់ពីយូរមកហើយសំដៅដោះ
ស្រាយបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Hwang Joon
Kook បានឲ្យដឹងថា៖ ក្នុងពេលពិនិត្យមើលស្ថានភាពទាំងមូលនិងចែករំលែកការ
វាយតំលៃជាមួយអាមេរិកអំពីបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាងលោកនឹងផ្លាស់ប្តូរ
អំពីទស្សនៈចំពោះស្ថានភាពលើឧបទ្វីបកូរ៉េ។ ក្រៅពីនោះ ភាគីទាំង ២ នឹងមានការ
ផ្លាស់ប្តូរលើគ្រប់វិស័យអំពីអនាគត់ការចរចារអំពីគ្មាននុយក្លេអ៊ែរក្នុងតំបន់និងការ
ទប់ទល់នឹងអំពើបង្ករឿងហេតុរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈរសើបដោយមានពាក្យច
ចាមអារ៉ាមថា៖អាមេរិកអាចបញ្ជូនបេសកជនពិសេសមួយដល់សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េដើម្បីដោះស្រាយបញ្ហាទាក់ទិកដល់ការចាប់ឃុំ
ខ្លួនប្រជាពលរដ្ឋអាមេរិកចំនួន ៣ នៅទីនេះ៕

ប្រតិកម្មទៅវិញ