ប្រធាន EuroCham លោក Alain Cany៖ វៀតណាមនាំមកនូវឱកាសវិនិយោគដ៏ធំ សម្រាប់សហគ្រាសអឺរ៉ុប

Chia sẻ

(VOVWORLD) - ក្នុងត្រីមាសទីបី ឆ្នាំ ២០២២ សេដ្ឋកិច្ច វៀតណាមសម្រេចបានកំណើនជាកំណត់ត្រាក្នុងកម្រិត ១៣,៦៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ 

ប្រធាន EuroCham លោក Alain Cany៖ វៀតណាមនាំមកនូវឱកាសវិនិយោគដ៏ធំ សម្រាប់សហគ្រាសអឺរ៉ុប - ảnh 1សន្ទស្សន៍បរិយាកាសអាជីវកម្មក្នុងត្រីមាសទី៣ឆ្នាំ២០២២របស់ EuroCham។ (រូបថត៖ YouGov Decesion Lab)
យោងតាមលទ្ធផលថ្មីបំផុតនៃសន្ទស្សន៍បរិយាកាសអាជីវកម្ម (BCI) ដែលបាន អនុវត្តន៍ដោយ YouGov Decision Lab ហើយប្រកាសដោយសមាគមធុរកិច្ចអឺរ៉ុបនៅ វៀតណាម (EuroCham) នៅថ្ងៃទី ១៧ ខែតុលា ក្នុងត្រីមាសទីបី ឆ្នាំ ២០២២ សេដ្ឋកិច្ច វៀតណាមសម្រេចបានកំណើនជាកំណត់ត្រាក្នុងកម្រិត ១៣,៦៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះការវិនិយោគផ្ទាល់ពីបរទេស អត្រា ៤២% ព្យាករណ៍ថា ក្រុមហ៊ុនរបស់គេនឹងបង្កើនលំហូរទុន FDI ចូលវៀតណាមនៅចុងឆ្នាំ ២០២២។ យោងតាមប្រធាន EuroCham លោក Alain Cany វៀតណាមនាំមកនូវ ឱកាសវិនិយោគដ៏ធំសម្រាប់សហគ្រាសអឺរ៉ុប ជាពិសេសយថាទស្សន៍ក្នុងរយៈពេល មធ្យមនិងខ្លី។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម និងការសន្យា រួមរបស់ EU ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ក្រុមហ៊ុនវៀតណាម និងអឺរ៉ុបមាន សក្ដានុពលកំណើនជាច្រើន។ វៀតណាមប្រាកដជានឹងមានឋានៈប្រសើរជាងក្នុង រយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ដែលជាគោលដៅក្នុងចំណោមគោលដៅវិនិយោគនិង អាជីវកម្មដ៏ស្វាហាប់បំផុត៕

ប្រតិកម្មទៅវិញ