ប្រទេសឥណ្ឌូនេស៊ី៖ ខេត្ត Kalimantan ភាគខាងត្បូងត្រៀមរៀបចំដីទំហំ ៣ ម៉ឺន ហិកតាសម្រាប់រដ្ឋធានីថ្មី

Chia sẻ
(VOVWORLD) -អភិបាលខេត្ត Kalimantan ភាពខាងត្បូង លោក Sahbirin Noor បានប្រកាសថា ខេត្តបានត្រៀមរៀបចំដីទំហំប្រមាណ ៣ ម៉ឺន ហិកតា នៅទីកន្លែងចំនួន ២ ដើម្បីកសាង រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។
ប្រទេសឥណ្ឌូនេស៊ី៖ ខេត្ត Kalimantan ភាគខាងត្បូងត្រៀមរៀបចំដីទំហំ ៣ ម៉ឺន ហិកតាសម្រាប់រដ្ឋធានីថ្មី - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត: Kompas)

នាថ្ងៃទី ១៥ ខែកក្កដា កិច្ចសន្ទនាថ្នាក់ជាតិស្តីពីការផ្លាស់ប្តូររដ្ឋធានី នៃប្រទេស ឥណ្ឌូនេស៊ីទៅកាន់កោះ Kalimantan ដោយប្រធានបទ "ឆ្ពោះទៅរករដ្ឋធានីបៃតង អនាម័យ ស្អាតស្អំ និងប្រកបដោយចីរភាព" បានប្រព្រឹត្តិទៅនៅ ទីក្រុង Banjarbaru ខេត្ត Kalimantan ភាពខាងត្បូង។

អញ្ជើញថ្លែងនៅទីនេះ អភិបាលខេត្ត Kalimantan ភាពខាងត្បូង លោក Sahbirin Noor បានប្រកាសថា ខេត្តបានត្រៀមរៀបចំដីទំហំប្រមាណ ៣ ម៉ឺន ហិកតា នៅទីកន្លែងចំនួន ២ ដើម្បីកសាង រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។

លោក Sahbirin បានសម្តែងសុទិដ្ឋិនិយមថាខេត្ត Kalimantan ភាគខាងត្បូងនឹងត្រូវបានប្រធានាធិបតីជ្រើសរើសជាទីតាំងនៃរដ្ឋធានី ដោយសារទីនេះ មានទីតាំងយុទ្ធសាស្ត្រ (ស្ថិតនៅកណ្ដាលប្រទេស)។ ម៉្យាងវិញទៀត គ្រោះមហន្តរាយដូចជាការរញ្ជួយ ដីនិងរលកយក្សស៊ូណាមីក៏មិនសូវកើតមានឡើងនៅតំបន់នេះ។

នៅឯកិច្ចសន្ទនានេះ លោក Rudy អ្នកនាំពាក្យរបស់ទីភ្នាក់ងាររៀបចំផែនការ និងកសាងជាតិឥណ្ឌូណេស៊ីបានឲ្យដឹងថា ការផ្ទេរប្ដូររដ្ឋធានីចេញពីកោះ Java គឺសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចដោយព្រមៗគ្នានៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ