ប្រទេសអឺរ៉ុបនានារឹតបន្តឹងសន្តិសុខមុននឹងបុណ្យចូលឆ្នាំកសល

Chia sẻ
(VOVworld) - អភិបាលក្រុងព្រុចសែល​ ប្រទេសបែល
ហ្ស៊ីក Yvan Mayeur នាថ្ងៃទី ៣០ ធ្នូ បានសំរេចលុប
ចោលសកម្មភាពពិធីបុណ្យទាំងឡាយរួមមានសំដែង
តូរតន្ត្រីនិងបាញ់កាំជ្រួចផ្កានៅរាត្រីចូលឆ្នាំសកល
២០១៦ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅទីធ្លា De Brouckere។
(VOVworld) - អភិបាលក្រុងព្រុចសែល​ ប្រទេសបែលហ្ស៊ីក Yvan Mayeur នាថ្ងៃទី
៣០ ធ្នូ បានសំរេចលុបចោលសកម្មភាពពិធីបុណ្យទាំងឡាយរួមមានសំដែងតូរតន្ត្រី
និងបាញ់កាំជ្រួចផ្កានៅរាត្រីចូលឆ្នាំសកល២០១៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ
ទីធ្លា De Brouckere។តាមអភិបាលក្រុង Yvan Mayeur ថា សេចក្ដីសំរេចចិត្តពោល
ខាងលើទាក់ទិនដល់ការព្រួយបារម្ភអំពីសន្តិសុខក្នុងពេលវេលាសំខាន់និងប្រមូល
ផ្ដុំមនុស្សជាច្រើននេះ។នាយប់ថ្ងៃទី៣១ ធ្នូ ប៉ូលីសនឹងត្រូវបានដាក់ពង្រាយនៅ
តំបន់មជ្ឈមណ្ឌលទីក្រុង។
ប្រទេសអឺរ៉ុបនានារឹតបន្តឹងសន្តិសុខមុននឹងបុណ្យចូលឆ្នាំកសល - ảnh 1
សន្តិសុខត្រូវបានរឹតបន្តឹងនៅរដ្ឋធានីប៉ារីសរបស់បារាំង (រូបថត៖AFP)

ក្នុងពេលនោះ ប៉ូលីសទួរគីនាថ្ងៃទី៣០ ធ្នូ បានចាប់ខ្លួនមុខសញ្ញាចំនួនពីរនាក់នៃ
អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសដែលត្រូវសង្ស័យថាមានឧបាយកលអនុវត្តន៍
ការវាយប្រហារភេរវកម្មនៅតំបន់មជ្ឈមណ្ឌលរដ្ឋធានីអាការ៉ា ជាទីកន្លែងប្រមូលផ្ដុំ
មនុស្សជាច្រើនចូលរួមបុណ្យទទួលឆ្នាំសកលនាយប់ថ្ងៃទី៣១ ធ្នូ។
ក្នុងកាលៈទេសៈសន្តិសុខបន្តបានរឹតបន្តឹងបន្ទាប់ពីការវាយប្រហារភេរវកម្មបង្ហូរ
ឈាមនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីដើមខែវិច្ឆិកាកន្លងទៅ មជ្ឈដ្ឋានមន្ត្រី
ប៉ារីសបានសំរេចលុបចោលផែនការបាញ់កាំជ្រួចផ្កាសំដៅកាត់ បន្ថយការប្រមូល
ផ្ដុំមនុស្សជាច្រើន។ទាហាន ប៉ូលីសនិងបុគ្គលិកសង្គ្រោះជាង១១ ពាន់នាក់ច្រើន
ជាង២ពាន់នាក់ប្រៀបនឹងឆ្នាំទៅមិញ ត្រូវបានដាក់ពង្រាយ ក្នុងអំឡុងប្រព្រឹត្តទៅ
ពិធីទទួលឆ្នាំថ្មីសកល៕

ប្រតិកម្មទៅវិញ