ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani |
ថ្នាក់ដឹកនាំអ៊ីរ៉ង់ក៏បានលើកសរសើរការដែលទីក្រុងតេហេរ៉ង់អាចតតាំងជាមួយការដាក់ទណ្ឌកម្មដ៏តឹងរឹងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ព្រមទាំងអះអាងថាសម្ពាធរបស់អាមេរិកលើអ៊ីរ៉ង់គឺគ្មានផលប្រយោជន៍នោះឡើយ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ីរ៉ង់ត្រូវបានធ្វើឡើងក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដែលក្នុងនោះរួមមានការដែលអាមេរិករៀបចំផែនការសម្រាប់ការវាយប្រហារមួយជាមួយអ៊ីរ៉ង់ ទោះបីជាវាត្រូវបានលុបចោលនៅពេលក្រោយនោះក្តី សំដៅតបតវិញនូវការដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកត្រូវបានបាញ់ទម្លាក់។ អ៊ីរ៉ង់ក៏បានដកការសន្យារបស់ខ្លួនវិញយោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអាមេរិកបានប្រកាសដកខ្លួនពីកិច្ចព្រមព្រៀងនេះនាឆ្នាំ ២០១៨ ព្រមទាំងអនុវត្តការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមឲ្យច្រើនជាងដែនកំណត់ដែលសន្ធិសញ្ញាបានអនុញ្ញាតនិងចាប់ផ្តើមចម្រើនអ៊ុយរ៉ានីញ៉ូមលើសជាងកំរិត ៣, ៦៧% ផងដែរ៕