នារសៀលថ្ងៃទី ៤ ខែកញ្ញា អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte និងជាមនុស្សដែលត្រូវបានប្រធានាធិបតីអ៊ីតាលីតែងតាំងបន្តកាន់តំណែងនេះ បានប្រកាសសមាសភាពរដ្ឋាភិបាលថ្មីនៃសម្ព័ន្ធភាពរវាងគណបក្សចលនាផ្កាយ ៥ និងគណបក្សប្រជាធិបតេយ្យ។ តាមនោះ អ្នកនយោបាយជួរមុខនៃគណបក្សទាំងពីរត្រូវបានចាត់តាំងឱ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលថ្មីផងដែរ។
ជាក់ស្តែងលោក Luigi Di Maio ថ្នាក់ដឹកនាំគណបក្សចលនាផ្កាយ ៥ ដែល អតីតកាលលោកធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងការងារ ប៉ុន្តែនាបច្ចុប្បន្ននឹងធ្វើជាមន្ត្រីក្រសួងការបរទេសអ៊ីតាលី។ ក្រៅពីនេះ គណបក្សចលនាផ្កាយ ៥ ក៏គ្រប់គ្រងក្រសួងសំខាន់ៗផ្សេងទៀត ដូចជាក្រសួងយុត្តិធម៌ ឬក្រសួងបរិស្ថានផងដែរ ៕