ប្រទេសស៊ីរី៖ SDF លុកលុយចូលយ៉ាងជ្រៅទៅក្នុងសំរករបស់ IS

Chia sẻ
(VOVWORLD) -   នាថ្ងៃទី១៨ ខែមីនា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាក្រុមប្រដាប់អាវុធដែលដឹកនាំដោយជនជាតិ Kurd ក្រោមការគាំទ្ររបស់អាមេរិកនៅស៊ីរី បានបំផុសការវាយប្រហារនៅភូមិ Baghouz ( បាហ្គូ) ជាជម្រកចុងក្រោយរបស់អង្គការ «រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)» នៅឯភាគខាងកើតប្រទេសស៊ីរី។
ប្រទេសស៊ីរី៖  SDF លុកលុយចូលយ៉ាងជ្រៅទៅក្នុងសំរករបស់ IS - ảnh 1អ្នកនាំពាក្យរបស់ SDF លោក Adnan Afrin 

អ្នកនាំពាក្យរបស់ SDF លោក Adnan Afrin បានឲ្យដឹងថា ដោយមានការជួយ ទ្រទ្រង់ពីក្រុមយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក ចាប់ពី យប់ថ្ងៃទី ១៧ ខែមីនា កងកម្លាំង SDF បានបាញ់ផ្លោងយ៉ាងសាហាវទៅលើតំបន់ចុងក្រោយក្រោមការគ្រប់គ្រងរបស់ IS  តាមរយៈនោះជួយឲ្យលុកលុយចូលយ៉ាងជ្រៅក្នុងជម្រកនៃអង្គការភេរវកម្មនេះផងដែរ។ ការប្រយុទ្ធនៅលើជើងគោកនិងការបាញ់ផ្លោងនៅតែកើតឡើងនាថ្ងៃទី ១៨ ខែមីនា។ យោងទៅតាមលោក Afrin SDF បានការពារទីតាំងខាងក្នុងដែលកងកម្លាំងនេះដណ្តើមបានកាលពីមុននោះ៕

ប្រតិកម្មទៅវិញ