ប្រទេសវៀតណាមនៅតែជាដៃគូដ៏សំខាន់មួយរបស់អង្គការ FAO

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (FAO) លោកស្រី Nguyen Thi Bich Hue បានអញ្ជើញប្រគល់លិខិតផ្ទេរសិទ្ធិ ដល់អគ្គនាយកអង្គការ FAO វេជ្ជបណ្ឌិត José Graziano  Da Silva។  
ប្រទេសវៀតណាមនៅតែជាដៃគូដ៏សំខាន់មួយរបស់អង្គការ FAO - ảnh 1 ឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំ FAO លោកស្រី Nguyen Thi Bich Hue បានអញ្ជើញប្រគល់លិខិតផ្ទេរសិទ្ធិដល់អគ្គនាយកអង្គការ FAO វេជ្ជបណ្ឌិត José Graziano  Da Silva 

ក្នុងពិធីទទួលឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Hue  អគ្គនាយក FAO បានវាយតម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល វៀត ណាមនិងអង្គការ FAO ជាពិសេសនៅពេលដែលភាគីទាំងពីរទើបតែប្រារព្ធខួបលើក ទី៤០នៃសកម្មភាពប្រតិបត្តិការរបស់អង្គការ FAO នៅប្រទេសវៀតណាម ដោយចាត់ទុកថានេះជាគំរូជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ សហប្រ ជាជាតិ។ លោក José Graziano Da Silva បានស្វាគមន៍ចំពោះការចូលរួមរបស់វៀត ណាម ក្នុងកិច្ចព្រមព្រៀង PSMA (កិច្ចព្រមព្រៀងស្តីពីវិធានការរបស់រដ្ឋដែលមានកំពង់ផែដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ ដោយគ្មានការប្រកាសនិងមិនគោរពតាមបទបញ្ជារបស់ FAO)  ព្រមទាំងឯកភាពលើសំណើររបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ រួមទាំងជំនួយបច្ចេកទេស អនុវត្តន៍ បច្ចេកវិទ្យាជឿនលឿនផងដែរ។

ចំណែកឯឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី  Nguyen Thi Bich Hue បានសង្កត់ធ្ងន់ ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងបណ្តាសកម្មភាពរបស់អង្គការ FAO នាពេលខាងមុខ ជាពិសេសក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំងនិងបទពិសោធន៍ច្រើន ដូចជា: ផលិតកម្មស្រូវនិងវារីវប្បកម្មជាដើម។ ឯកអគ្គរដ្ឋទូតវៀត ណាមលោកស្រី Nguyen Thi Bich Hue ក៏បានលើកឡើងដែរថា ប្រទេសវៀតណាមមានបំណងចង់ឲ្យអង្គការ FAO បន្តគាំទ្រការកសាងកសិកម្មស្អាត មានសមត្ថភាពពេញលេញសម្រាប់ការប្រកួតប្រជែងនិងសមស្របជាមួយបម្រែបម្រួលអាកាសធាតុ តាមនោះរួមចំណែកធានាសន្តិសុខស្បៀង  អភិវឌ្ឍន៍សេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ