លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ BNEWS) |
នាព្រឹកថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានរៀបចំពិធីប្រកាសការនាំចេញផលិតផលទឹកដោះគោទៅកាន់ទីផ្សារចិន ជាលើកដំបូង ដោយអនុលោមតាមពិធីសាររវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ជាមួយអគ្គនាយកដ្ឋានគយចិន ព្រមទាំងប្រកាសថា ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោ TH គឺជាសហគ្រាសដើមដំបូង ដែលមានលក្ខណៈពេញលេញ ក្នុងការនាំចេញទឹកដោះគោ។ ការដែលចិនបានអានុញ្ញត្តិជាផ្លូវការ ក្នុងការនាំចូលផលិតផលទឹកដោះគោពីវៀតណាមបានសរឲ្យឃើញថា ផ្នែកទឹកដោះគោ វៀតណាមកាន់តែអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មជាមួយពិភពលោកផងដែរ។
នាឱកាសនេះ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានអះអាងថា៖ “ពិធីប្រកាសការនាំចេញផលិតផលទឹកដោះគោដំបូងបង្អស់របស់វៀតណាមទៅកាន់ទីផ្សារចិនលើកនេះ មិនត្រឹមតែជាពិធីនាំចេញកសិផល ទៅកាន់អន្តរជាតិ ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏សំខាន់ ដោយអះអាងនូវការអភិវឌ្ឍ នៃផ្នែកកសិកម្មវៀតណាមទៀតផង”៕