វៀតណាមឈរនៅលំដាប់ថ្នាក់ទី ២ ក្នុងតារាងរៀបចំណាត់ថ្នាក់មេដាយសរុបនៅ Sea Games 30 (រូបថត៖ vov.vn) |
គិតត្រឹមដំណាច់ថ្ងៃទី ១ ធ្នូ ក្រុមកីឡាករវៀតណាម ទទួលបានមេដាយមាស ចំនួន ១០ គ្រឿង មេដាយប្រាក់ចំនួន ១២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧ គ្រឿងដោយឈរនៅលំដាប់ថ្នាក់ទី ២ លើតារាងរៀបចំណាត់ថ្នាក់មេដាយសរុបនៅ Sea Games 30 ហើយឈរបន្ទាប់ពីប្រទេសម្ចាស់ផ្ទះហ្វីលីពីន ដោយមានមេដាយមាសចំនួន ២១ គ្រឿង មេដាយប្រាក់ចំនួន ១១ គ្រឿង និងមេដាយសំរិទ្ធ ចំនួន ៥ គ្រឿង៕