ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងតំណាងអង្គការ UNESCO បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តគាំទ្រការកែលម្អអាហារូបត្ថម្ភសម្រាប់មាតានិងកុមារនៅប្រទេសវៀតណាម (រូបថត៖ Chinhphu.vn ) |
របាយការណ៍ស្តីពីស្ថានភាពរបស់កុមារលើពិភពលោកឆ្នាំ ២០១៩ ដែលមានប្រធាន បទ “កុមារ ចំណីអាហារនិងអាហារូបត្ថម្ភ” បានវាយតម្លៃយ៉ាងទូលំទូលាយ អំពីស្ថាន ភាពកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងសតវត្សរ៍ទី ២១ ក្នុងគ្រប់ទម្រង់ទាំងអស់ ដោយពិពណ៌នាអំពីបន្ទុកនៃកង្វះអាហារូបត្ថម្ភ ចំនួន ៣ បែប គឺកង្វះអាហារូបត្ថម្ភ ភាពអត់ឃ្លាន បង្គប់នូវកង្វះមីក្រូសារជាតិចាំបាច់និងការលើសទម្ងន់។
លោកស្រី Rana Flower អ្នកតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា ទោះបីវៀតណាមមានវឌ្ឍនភាពក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ នៅក្នុងទសវត្សកន្លងមកក៏ដោយ ក៏កង្វះអាហារូបត្ថម្ភនៅតែស្ថិតក្នុងកម្រិតខ្ពស់ផងដែរ។
“នៅពេលដែលយើងឈានចូលទសវត្សទី ៣ នៃសតវត្សរ៍ទី ២១ យើងត្រូវលើកតម្កើងនូវសមិទ្ធិផលដែលសម្រេចបានក្នុងវិស័យអាហារូបត្ថម្ភ ប៉ុន្តែ ជាមួយគ្នានោះ យើងត្រូវស្គាល់ពីបញ្ហាកំហិតនិងបញ្ហាប្រឈមថ្មីៗ។ ខ្ញុំគិតថានៅក្នុងសម័យកាលបច្ចុប្បន្ន យើងអាចកាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភនៅវៀតណាម ក៏ដូចជាកាត់បន្ថយអត្រានៃការលើសទម្ងន់និងធាត់ផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Rana Flower។
អញ្ជើញថ្លែងនៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានមានប្រសាសន៍ថា ចាប់ពីខែមករា ឆ្នាំ ២០១៤ វៀតណាមបានចូលរួមចលនារបស់អង្គការ សហប្រជាជាតិស្តីពីការលើកកម្ពស់អាហារូបត្ថម្ភពិភពលោកនៃអង្គការសហប្រជាជាតិ។ ថ្មីៗនេះ រដ្ឋាភិបាលវៀតណាមក៏បានឯកភាពជាមួយ UNICEF ជាមួយនឹងការងារអាទិភាពចំនួនពីរ ក្នុងនោះមានបញ្ហាអាហារូបត្ថម្ភសម្រាប់កុមារ ជាពិសេស គឺការអាទិភាពសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ភ្នំភាគខាងជើងនិងតំបន់ Tay Nguyen។ ។ រដ្ឋាភិបាលវៀតណាមក៏បានចេញផ្សាយនូវយុទ្ធសាស្ត្រជាតិស្តីពីអាហា រូបត្ថម្ភសម្រាប់ដំណាក់កាល ២០១១-២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។
នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធរួមទាំងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាជានិមិត្តរូបនៃសេចក្តីថ្លែងការណ៍រួម ដោយប្តេជ្ញាចិត្ត គាំទ្រការកែលំអអាហារូបត្ថម្ភរបស់មាតានិងការបំបៅបំពេញបន្ថែមអាហារនៅវៀតណាម៕