ជនចំណាកស្រុកស៊ីរី |
សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលធ្លាប់មានសុពុលភាពចាប់តាំងពីឆ្នាំ ២០១៤ ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញជំនួយសង្គ្រោះពីប្រទេសទួរគី និង Jordan ទៅកាន់ប្រទេសស៊ីរី ដោយមិនចាំបាច់យល់ព្រមពីរដ្ឋអំណាច Damacus។ ការអំពាវនាវនេះត្រូវបាននាំចេញក្នុងបរិបទនាខែធ្នូខាងមុខក្រុមប្រឹក្សាសន្តិសុខនឹងបោះឆ្នោតលើការបន្តពន្យាពេលលើសេចក្តីសម្រេចចិត្តក្រោយពីផុតកំណត់នៅថ្ងៃទី ១០ ខែមករាឆ្នាំ ២០១៩ ។
អានុប្រធានតំណាងអចិន្ត្រៃយ៍គណៈប្រតិភូរុស្ស៊ីប្រចាំនៅអ.ស.ប លោក Dmitry Polyanskiy បានឲ្យដឹងថាទំនិញជំនួយសង្គ្រោះដែលបញ្ជូនទៅកាន់ប្រទេសស៊ីរី ត្រូវបានដកហូតនិងប្រើប្រាស់ដោយក្រុមកម្លាំងប្រដាប់អាវុធដើម្បីចាប់ជំរិតយកលុយ និងបង្កើនប្រាក់ចំណូលជាប្រចាំខែប្រមាណ ២ លានដុល្លារអាមេរិកសម្រាប់ក្រុមបះបោរផងដែរ៕