ប្រទេសរុស្ស៊ីរៀបចំពិធីធ្វើព្យុហយាត្រាដ៏មហោឧឡារិក ដើម្បីអបអរខួបលើកទី ៧៥ នៃទិវាជ័យជំនះ

Chia sẻ
(VOVWORLD) - នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ ខែមិថុនា (តាមម៉ោងនៅទីក្រុងម៉ូស្គូ) នៅទីលានក្រហម ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានប្រព្រឹត្តទៅពិធីធ្វើព្យុហយាត្រា ដ៏មហោឧឡារិកដើម្បីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះអក្នុងសង្គ្រាមនៃការការពារមាតុប្រទេសឆ្មាំជាតិដ៏មហិមា។
ប្រទេសរុស្ស៊ីរៀបចំពិធីធ្វើព្យុហយាត្រាដ៏មហោឧឡារិក ដើម្បីអបអរខួបលើកទី ៧៥ នៃទិវាជ័យជំនះ - ảnh 1  ពិធីធ្វើព្យុហយាត្រានៅទីលានក្រហម ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី (រូបថត ៖ Kremlin.us)

យោងតាមផែនការនៃកម្មវិធីនេះ ពិធីធ្វើព្យុហយាត្រាឆ្នាំនេះនឹងចាប់ផ្តើមជាមួយ "បទចម្រៀងធ្វើដំណើរឆ្ពោះទៅជួបជុំគ្នាក្នុងអនុស្សាវរីយ៍ " ដែលជាបទចម្រៀងត្រូវបានច្រៀងនៅទីលានក្រហមកាលពីថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ១៩៤៥ ។

បន្ទាប់មកគឺជាពិធីធ្វើព្យុហយាត្រារបស់កងទ័ពរុស្ស៊ី។ ពិធីព្យុហយាត្រាអបអរសាទរខួប លើកទី ៧៥ នៃទិវាជ័យជំនះនេះ ក៏មានការចូលរួមរបស់ក្រុមធ្វើពិធីការយោធាមកពីប្រទេសចំនួន ១៣ ក្នុងនោះមានប្រទេសមកពីសហគមន៍ប្រទេស ឯករាជ្យ (SNG) និងប្រទេសចំនួន ៤ ដទៃទៀតគឺ ប្រទេសឥណ្ឌា ស៊ែប៊ីចិន និងម៉ុងហ្គោលីផងដែរ៕

ប្រតិកម្មទៅវិញ