អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova |
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានជាប្រចាំ លោកស្រី Zakharova បានសង្កត់ធ្ងន់ថាមូលហេតុនៃភាពតានតឹងនាពេលបច្ចុប្បន្នគឺដោយសារគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនដែលដាក់សម្ពាធជាអតិបរិមាទៅលើអ៊ីរ៉ង់ រួមទាំងជាមួយនឹងចិត្តគំនិតប្រឆាំងនឹងអ៊ីរ៉ង់ និងចង់ផ្លាស់ប្តូររដ្ឋអំណាចនៅក្នុងប្រទេសមានអធិបតេយ្យនេះផងដែរ។ ទាក់ទងនឹងសម័យប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០ ខែកក្កដាកន្លងទៅ ដែលក្នុងនោះ IAEA បានប្រកាសថាអ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមទៅឡើងដល់កំរិតបរិសុទ្ធ ៤,៥ % ខ្ពស់ជាងដែនកំណត់ ៣,៦៧% ដែលទីក្រុងតេហេរ៉ង់បានឯកភាពក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនាឆ្នាំ២០១៥ ហើយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានក្រើនរំលឹកថាសម័យប្រជុំនេះត្រូវបានកោះហៅយោងតាមសំណើររបស់អាមេរិក ដែលជាប្រទេសបានប្រកាសដកខ្លួនចេញពី JCPOA ព្រមទាំងលុបបំបាត់ចោលរាល់ការសន្យាទាំងអស់ដោយឯតោភាគីកាលពីខែឧសភាឆ្នាំ២០១៨ ផងដែរ៕