ទាហានរុស្ស៊ីក្នុងពិធីព្យុហយាត្រាអបអរសាទរទិវាជ័យជំនះនៅទីលានក្រហមក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ីនាថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០១៩ ។ (រូបថត៖ Sputnik / TTXVN) |
មុននេះនាថ្ងៃទី ១៦ ខែមេសា លោក Vladimir Putin បានប្រកាសពន្យារពេលនៃការធ្វើព្យុហយាត្រានៅទីលានក្រហម ដើម្បីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះលើពួកហ្វាស៊ីសនិយមដោយសារតែជំងឺ COVID-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅប្រទេសនេះ។
នាប៉ុន្មានថ្ងៃនេះ ប្រទេសរុស្ស៊ីនឹងរៀបចំពិធីធ្វើព្យុហយាត្រាតែប៉ុណ្ណោះ ខណៈដែលការធ្វើដង្ហែក្បួនរបស់កងវរសេនាធំអមតៈនឹងត្រូវធ្វើឡើងជាងមួយខែក្រោយ មកដោយសារការមិនអាចឆ្លើយតបនឹងតម្រូវការខាងសន្តិសុខនិងការរក្សាគម្លាតសង្គមដោយសារមានអ្នកចូលរួមដ៏ច្រើនកុះករ៕