ប្រទេសរុស្ស៊ីថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជំនួយមនុស្សធម៌ប្រឆាំងនឹងជំងឺកូវីដ១៩

Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនារសៀលថ្ងៃទី ២៩ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានបន្តផ្តល់ជំនួយមនុស្សធម៌ដល់សហព័ន្ធរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
ប្រទេសរុស្ស៊ីថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជំនួយមនុស្សធម៌ប្រឆាំងនឹងជំងឺកូវីដ១៩ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova (រូបថត៖ AFP/VNA)

អ្នកនាំពាក្យ Zakharova បានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលដែលជំងឺកូវីដ១៩បានផ្ទុះឡើងរហូតមកដល់ពេលនេះ ដោយឈរលើស្មារតីទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាល ក្រសួង ស្ថាប័នជាច្រើនរបស់វៀតណាមបានបរិច្ចាគម៉ាស់ការពារយ៉ាងច្រើនដល់ប្រទេសរុស្ស៊ី (មានបរិមាណសរុបប្រមាណ ១ លានម៉ាស់) និងឧបករណ៍កំចាត់មេរោគផងដែរ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថាក្នុងស្មារតីនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅកំរិតខ្ពស់ រុស្ស៊ីនិងវៀតណាមកំពុងកសាងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមរយៈស្ថាប័នជំនាញនិងអង្គការនានានៃភាគីទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ផងដែរ៕

ប្រតិកម្មទៅវិញ