នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Shtayyeh (រូបថត៖ AFP/TTXVN) |
សំណើរបស់ប៉ាឡេស្ទីនរួមមានការបង្កើត“រដ្ឋប៉ាឡេស្ទីនមានអធិបតេយ្យ ឯករាជ្យនិងគ្មានយោធា” ជាមួយនឹង“ ការផ្លាស់ប្តូរបន្តិចបន្តួចអំពីខ្សែព្រំដែន” ផងដែរ។ យោងតាមលោក Mohammed Shtayyeh បានឲ្យដឹងថាសំណើនេះនឹងព្យាករណ៍អំពីកិច្ចព្រមព្រៀងដោះដូរដីធ្លីរវាងរដ្ឋទាំងពីរនាពេលអនាគតដោយឈរលើមូលដ្ឋានឯកភាពគ្នា។
គួរជម្រាបថាកាលពីចុងខែមករាកន្លងមក ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងផែនការមួយដែលមានឈ្មោះថា « កិច្ចព្រមព្រៀងសតវត្សន៍» ដែលក្នុងនោះរួមមានដំណោះស្រាយរដ្ឋពីរនិងផែនការមួយទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចប៉ាឡេស្ទីនប៉ុន្តែវាមានចំណុចទំនាស់ជាច្រើនដូចជាការចាត់ទុកទីក្រុងពិសិដ្ឋ Jerumsalem គឺជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយទាមទារឲ្យប៉ាឡេស្ទីនទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលចំពោះតំបន់តាំងលំនៅដ្ឋានលើដែនដីដែលទន្ទ្រានកាន់កាប់និងការកាត់ផ្តាច់សិទ្ធិវិលត្រឡប់មកស្រុកកំណើតវិញរបស់ជនភៀសខ្លួនប៉ាឡេស្ទីនផងដែរ៕