ប្រទេសបារាំង- រលកបាតុកម្ម “អាវកាក់ពណ៌លឿង” បន្តប្រព្រឹត្តទៅបន្ទាប់ពី ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាត់បន្ថយពន្ធ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ខែមេសា បាតុកម្ម "អាវកាក់ពណ៌លឿង" បានប្រព្រឹត្តទៅនៅ ទីក្រុងធំៗនៃប្រទេសបារាំងក្នុងសប្តាហ៍ទី ២៤ ជាប់ៗគ្នា សំដៅប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ច ដែល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដាក់ចេញក្នងបរិបទដែលលោក Macron ទើបតែប្រកាសវិធានការសំដៅទប់ទល់នឹងចលនាប្រឆាំងរដ្ឋាភិបាល។
 ប្រទេសបារាំង- រលកបាតុកម្ម “អាវកាក់ពណ៌លឿង” បន្តប្រព្រឹត្តទៅបន្ទាប់ពី  ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាត់បន្ថយពន្ធ - ảnh 1 រលកបាតុកម្ម "អាវកាក់ពណ៌លឿង"

នៅទីក្រុងប៉ារីសមនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្មដោយសន្តិវិធីចំនួន២នាថ្ងៃទី ២៧ ខែមេសាកន្លងទៅ។ រីឯនៅក្រុង Strasbourg ដែលជាទីក្រុងមួយនៅភាគខាងកើតប្រទេសបារាំងដែលជាប់ព្រំដែននឹងអាល្លឺម៉ង់នោះ ប៉ូលីសត្រូវប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរាំងស្កាត់ហ្វូងមនុស្សដែលធ្វើដំណើរទៅកាន់អគារសភាអឺរ៉ុបដែលមានទីតាំងនៅទីនេះ ព្រមទាំងហ៊ុំព័ទ្ធទាំងស្រុងតំបន់នេះផងដែរ។ ការប៉ះទង្គិចគ្នាបានកើតឡើងរវាងប៉ូលិសនិងបាតុករជ្រុលនិយមមួយចំនួន។ គួរបញ្ជាក់ថាយោងទៅតាមក្រសួងមហាផ្ទៃបារាំងមនុស្សប្រមាណ ២៣.000 នាក់បានដើរដង្ហែរតាមដងផ្លូវដើម្បីចូលរួមបាតុកម្មនៅទូទាំងប្រទេសដែលក្នុងនោះមានមនុស្សជាង   ២.៦00 នាក់នៅទីក្រុងប៉ារីស និងមនុស្សចំនួន ២.000 នាក់នៅក្រុង Strasbourg ផងដែរ៕

ប្រតិកម្មទៅវិញ