|
ប្រទេសនានាឯកភាពសហប្រតិបត្តិការក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA) |
(VOVworld) – បណ្ដាមន្ត្រីក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ
បរទេសនៃប្រទេសនេះនិងសមភាគីបារាំង នាថ្ងៃទី ១៨ កុម្ភៈ បានឯកភាព
សហប្រតិបត្តិការឆ្ពោះទៅការអនុម័តលើសេចក្តីសម្រេចចិត្តថ្មីមួយរបស់ អ.ស.ប.
សំដៅដាក់ទណ្ឌកម្មទៅលើសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្ទាប់
ពីប្រទេសនេះដំណើរការសាកល្បងនុយក្លេអ៊ែរនិងបាញ់កាំជ្រួចនាពេលថ្មីៗនេះ
។ ក្នុងការចរចារតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
ក៏បានស្នើរឲ្យសមភាគីបារាំង លោក Jean Marc Ayrault គាំទ្រក្នុងពេលជប៉ុន
រៀបចំសន្និសីទការបរទេសក្រុមប្រទេសឧស្សាហកម្មជួរមុខពិភពលោកចំនួន
៧ (G-7) នៅទីក្រុង Hiroshima នាខែមេសាខាងមុខ។ រីឯខ្លួនវិញ លោក Jean
Marc Ayrault បានអះអាងថា៖ បារាំងសង្ឃឹមជំរុញទំនាក់ទំនងជាមួយជប៉ុន។
នាថ្ងៃដ ដែល ប្រធានាធិបតីអាមេរិក លោក Barack Obama បានចុះហត្ថលេ
ខាលើ ពង្រាងច្បាប់បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ទាប់ពី
ប្រទេសនេះដំណើរការសាកល្បងនុយក្លេអ៊ែរនិងបាញ់កាំជ្រួចដែលធ្វើឲ្យ
សហគមន៍អន្តរជាតិព្រួយបារម្ភ៕