ប្រទេសនានាដាស់តឿនការដោះស្រាយភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់តាមរយៈការសន្ទនា

Chia sẻ
(VOVworld) - នាថ្ងៃទី៦ មករា រដ្ឋមន្រ្តីការបរទេស
ជប៉ុនលោក Fumio Kishida បានសន្ទនាតាមទូរស័ព្ទ
ជាមួយសមភាគីអាមេរិកលោក John Kerry ក្នុងនោះ
ភាគីទាំងពីរឯកភាពថា ស្វែងរកដំណោះស្រាយ
សំរាប់ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់តាមការសន្ទនា។
ប្រទេសនានាដាស់តឿនការដោះស្រាយភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់តាមរយៈការសន្ទនា - ảnh 1
បាតុកម្មនៅខាងមុខស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅ Tehran (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៦ មករា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បាន
សន្ទនា តាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក John Kerry ក្នុងនោះភាគីទាំងពីរ
ឯក ភាពថា ស្វែងរកដំណោះស្រាយសំរាប់ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិង
អ៊ីរ៉ង់ តាមការសន្ទនា។រដ្ឋមន្រ្តីការបរទេសទាំងពីរបានចែករំលែកការព្រួយបារម្ភអំពី
ទំនាក់ទំនងកាន់តែអាក្រក់ទៅៗរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់ ព្រមទាំងសំណូមពរ
ឲ្យ ភាគីទាក់ទិនទាំងអស់ស្ងប់ចិត្តដើម្បីស្ថិរភាពនៅមជ្ឈឹមបូព៌ា ជៀសវាងការជះឥទ្ធិ
ពលទៅលើដំណើរការសន្តិភាពនៅក្នុងតំបន់ ជាពិសេសគឺការខំប្រឹងប្រែងបញ្ឈប់
សង្គ្រាមស៊ីវិលដែលអូសបន្លាយក្នុងរយៈពេល៥ឆ្នាំមកនៅស៊ីរី។
នាថ្ងៃដដែល ក្រសួងការបរទេសទួរគីក៏បានសំដែងការព្រួយបារម្ភអំពីស្ថានភាព
តានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ