នាថ្ងៃទី ១ ខែតុលា យោងតាមព័ត៌មានរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅប្រទេសវៀតណាម ក្រុមការងារ IOM ប្រចាំនៅ វៀតណាមបាននឹងកំពុងចុះផ្ទាល់ទៅកាន់មូលដ្ឋាននីមួយៗ ដោយផ្តល់នូវជំនួយចាំបាច់ដើម្បីធានាសុខភាពដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង យ៉ាហ្គីនៅបណ្តាខេត្តក្រុងភាគខាងជើងប្រទេសវៀត ណាម រួមទាំងដបទឹកអ៊ីណុក ភួយ សាប៊ូ សំឡីអនាម័យ តង់ ពិល និងរបស់របរចាំបាច់ផ្សេងៗទៀត។
ព្យុះទីហ្វុង យ៉ាហ្គី បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅបណ្តាខេត្តភាគខាងជើងនៃប្រទេសវៀតណាម។ រូបថត៖ Kim Son |
នាថ្ងៃដដែល ស្ថានទូតបារាំងប្រចាំនៅវៀតណាមបានជូនដំណឹងថា ទីភ្នាក់ងារនិងសហគមន៍បារាំងទាំងអស់បានប្រមូលផ្តុំនិងផ្តល់ជំនួយជាង ១៩ ពាន់លានដុង (៧០ ម៉ឺនអឺរ៉ូ) សម្រាប់វៀតណាម ដើម្បីដោះស្រាយផលវិបាកដោយព្យុះទីហ្វុងយ៉ាហ្គី។
ទន្ទឹមនឹងនោះ មកទល់នឹងពេលនេះ រដ្ឋាភិបាលអង់គ្លេសបានជួយឧបត្ថម្ភ ទឹកប្រាក់ ១ លានផោន (ស្មើនឹង ៣២ពាន់លានដុង) ដើម្បីជួយ វៀតណាមដោះស្រាយផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី៕