សម័យប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN) |
ប្រទេសចំនួន ៣ រួមមានអៀរឡង់ នីហ្សេរីយ៉ា និងប្រទេសកោះ Niue នៅ អូសេអានី (Oceania) បានផ្តល់សច្ចាប័នលើ TPNW ក្នុងឱកាសរំលឹកខួបគម្រប់ ៧៥ ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន (ថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥)។
ទោះយ៉ាងណាក៏ដោយ សុពលភាពនៃសន្ធិសញ្ញានេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ពីព្រោះប្រទេសសមាជិកទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាប្រទេសមហាអំណាចខាងនុយក្លេអ៊ែរ មិនទាន់បានផ្តល់សច្ចាប័ននោះទេ។ ប្រទេសជប៉ុនដែលជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបានទទួលរងនូវគ្រាប់បែកបរមាណូ ក៏មិនទាន់បានផ្តល់សច្ចាប័នលើ TPNW ទេ៕