|
ប្រទេសទាំងមូលរួមដៃជួយឧបត្ថម្ភប្រជាជននៅភូមិភាគកណ្ដាលវៀតណាមជំនះពុះពារលើផលវិបាកដោយទឹកជំនន់ |
(VOV)_ដើម្បីលើកទឹកចិត្ត និងជួយឧបត្ថម្ភអោយប្រជាជន រងផលប៉ះពាល
ដោយទឹកជំនន់នាព្រឹកថ្ងៃទី១៩ តុលា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខ ប្រជាជននៅស្រុក
Huong Khe និង Vu Quang ខេត្ត Ha Tinh។ នេះគឺពីរស្រុករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត
ដោយទឹកជំនន់លើកនេះ។
ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ស្ថាប័ន អង្គការ និងបុគ្គលជាច្រើន បានរៃអង្គាស
ជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្ដាលវៀតណាម ដោយមានទឹកប្រាក់ជាងមួយពាន់ពីររយលានដុង តាមរយៈគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម
នាថ្ងៃទី១៨តុលា ក្រុមជំនួយមូលនិធិទឹកចិត្តមេត្តាធម៌ សហភាពពលករវៀត
ណាម បានជូនអំណោយជាងមួយពាន់ចំណែក សំរាប់គ្រួសាររងឥទ្ធិពលធ្ងន់ធ្ងរ។ លោក
Nguyen Van Giang អនុប្រធានសហភាពពលករវៀតណាម បានអោយដឹងថា៖
“ មូលនិធិទឹកចិត្តមេត្តាធម៌ របស់សហភាពពលករវៀតណាម បានអំពាវនាវ
អោយអង្គការ និងបុគ្គលទាំងឡាយរួមដៃដើម្បីជនរួមជាតិនៅភូមិភាគកណ្ដាលវៀត
ណាម។ យើងខ្ញុំមានគោលបំណអថា៖ ស្ថាប័ន អង្គការ និងតំបន់ទាំងឡាយរួមដៃជួយ
ឧបត្ថម្ភជនរួមជាតិជានៅភូមិភាគកណ្ដាលវៀតណាម៕”