នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១៥ ខែកក្កដា នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានប្រកាសថា សមាជិក សមាជិការគណៈរដ្ឋមន្រ្តីបានអនុម័តលើសេចក្ដីព្រៀងនៃឯកសារចំនួន ១៩ ច្បាប់ ដែលនឹងត្រូវបានប្រើប្រាស់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ នាចុងខែនេះ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា នៅ ទីក្រុងបាងកក។ របៀបវារៈនៃកិច្ចប្រជុំនេះ ដោយបានផ្តោតលើការពិភាក្សាអំពីរាល់បញ្ហាសំខាន់ៗ ដែលក្នុងនោះមានការជំរុញរាល់គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនៅបណ្ដាប្រទេសជាសមាជិក និងនៅតាមទីក្រុងនានានៃប្រទេសចិន។
ឯកសារពោលខាងលើទាក់ទិននឹងបញ្ហា អន្តរជាតោមួយចំនួន ដែលមានការចូលរួមរបស់អាស៊ាន ដែលក្នុងនោះមានផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលីសម្រាប់តំណាក់កាល ២០២០ ២០២៤ ផងដែរ៕