ប្រទេសថៃបានចាប់ផ្តើមការបោះឆ្នោតសកលជាផ្លូវការ

Chia sẻ
(VOVWORLD) - ចាប់ពីម៉ោង ៨ ព្រឹកនៅថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងតំបន់) អ្នកបោះឆ្នោតថៃជាង ៥០ លាននាក់ បានចាប់ផ្តើមទៅបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ប្រទេសនេះ។
ប្រទេសថៃបានចាប់ផ្តើមការបោះឆ្នោតសកលជាផ្លូវការ - ảnh 1អ្នកបោះឆ្នោតថៃចាប់ផ្តើមការបោះឆ្នោតសកលជាផ្លូវការ

នេះក៏ជាការបោះឆ្នោតលើកដំបូងតាមរដ្ឋធម្មនុញ្ញថ្មីនាឆ្នាំ ២០១៨ ហើយនឹងកត់សម្គាល់ជាជំហានមួយក្នុងការឈានទៅការបង្កើតឡើងវិញនូវរដ្ឋាភិបាលមួយដោយប្រជាជនជ្រើសតាំង។ មណ្ឌលបោះឆ្នោតចំនួន ៩២,៣២០ នៅទូទាំងប្រទេសថៃបានបើកទ្វារ។ មានគណបក្សនយោបាយសរុបចំនួន ៨១ បានចូលរួមក្នុងការបោះឆ្នោត ហើយបេក្ខជនរាប់ពាន់នាក់នឹងចូលរួមការរកសម្លេងបោះឆ្នោតដើម្បីធ្វើជាតំណាងឱ្យស្រុកចំនួន ៣៥០ ផងដែរ។ យោងតាមច្បាប់បោះឆ្នោតថ្មី ការបោះឆ្នោតសកលនេះ នឹងអនុវត្តតាម "ប្រព័ន្ធបោះឆ្នោតចម្រុះ" ។ ក្រៅពីការជ្រើសរើសបោះឆ្នោតជ្រើសរើសសមជិកសភាជាន់ទាបតាមតំបន់នោះ សម្លេងឆ្នោតរបស់អ្នកបោះឆ្នោតសរុបនឹងត្រូវបានបែងចែកស្មើគ្នាសម្រាប់អាសនៈចំនួន ៥០០ កៅអី ដើម្បីបង្កើតចំនួនអ្នកបោះឆ្នោតជាមធ្យមសម្រាប់កៅអីនីមួយៗផងដែរ។ ផ្អែកតាមលទ្ធផលនេះ សម្លេងឆ្នោតសម្រាប់គណបក្សនីមួយៗនៅទូទាំងប្រទេសនឹងត្រូវបានបូករួមបញ្ចូលនិងចែកជាមួយអត្រាពោលខាងលើនេះ ដើម្បីទទួលបានចំនួនអាសនៈដែលគណបក្សនេះអាចមានផងដែរ៕

ប្រតិកម្មទៅវិញ