នាយករដ្ឋមន្ត្រីថៃ Prayut Chan-O-Cha (កណ្តាល) (រូបថតៈ AFP / VNA) |
នាថ្ងៃទី ១៩ខែកក្កដា កាសែតបាងកកប៉ុស្តិ៍បានដកស្រង់ប្រភពព័ត៌មានរបស់រដ្ឋាភិ បាលបានឲ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ១៦ ខែកក្កដា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើគោលនយោបាយបន្ទាន់ចំនួន ១២ ដែលគ្រោង អនុវត្តក្នុងឆ្នាំកាន់អំណាចដំបូង។ បណ្ដាអាទិភាពចម្បងៗ ក្នុងគោលនយោបាយទាំងនេះគឺ៖ ការកាត់បន្ថយភាពក្រីក្រ ការធានាសុវត្ថិភាពសាធារណៈ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ខណៈដែលបញ្ហាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ថិតក្នុងលំដាប់ទី ១១ ក្នុងបញ្ជីនេះ។ ប្រភពព័ត៌មាននេះបានឲ្យដឹងថាការកាត់បន្ថយផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅខេត្ត ក្រុងជាច្រើននៅទូទាំង
ប្រទេសនេះតាមសំណើររបស់ ឧបនាយករដ្ឋមន្រ្តី លោក Somkid Jatusripitak គ៏ជាអាទិភាពបន្ទាន់ផងដែរ៕