ទិដ្ឋភាពនៃការបោះឆ្នោតរបសប្រជាជនថៃ |
នៅក្នុងបញ្ជីនេះ គណបក្សភឿថៃ (Pheu Thai) បាននាំមុខគេដោយមានសមាជិកសភាជាប់ឆ្នោតចំនួន ១៣៦ នាក់ បន្ទាប់មកគឺជាគណបក្ស Palang Pracharath ដោយមានសមាជិកសភាចំនួន ៩៧ នាក់។ រីឯគណបក្សដែលនៅសេសសល់រួមមានគណបក្ស Bhumjaithai ទទួលបាន ៣៩ អាសនៈ គណបក្សប្រជាធិបតេយ្យទទួលបាន ៣៣ អាសនៈ ។ល។ គួរបញ្ជាក់ថាមានសមាជិកសភាសរុបចំនួន ៣៥០ នាក់ ត្រូវបានជ្រើសតាំងនៅតាមតំបន់បោះឆ្នោត ប៉ុន្តែមានអាសនៈមួយនៅមិនទាន់ប្រកាសចេញនៅខេត្តឈៀងម៉ៃ ដោយសារតែបេក្ខជនជាប់ឆ្នោតសំរាប់អាសនៈនេះចំណុះគណបក្សភឿថៃ ដែលត្រូវបានចាត់ទុកជាមោឃៈ ដោយ សារជាប់ពាក់ព័ន្ធនឹងករណីសូកប៉ាន់។ ការបោះឆ្នោតជ្រើសរើសអាសនៈបន្ថែមនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៦ ខែឧសភានាពេលខាងមុខ ប៉ុន្តែគណបក្សភឿថៃនឹងមិនអាចបញ្ចូលបន្ថែមបេក្ខជនសម្រាប់ជំនួសឲ្យបេក្ខជនដែលត្រូវបានបដិសេដនោះឡើយ៕