ប្រទេសជាច្រើនអនុវត្តវិធានការសន្តិសុខថែមទៀតបន្ទាប់ពីការវាយប្រហារនៅបារាំង

Chia sẻ
(VOVworld) – ប្រទេសជាច្រើនលើពិភពលោកបន្តបង្កើន
សន្តិសុខនៅកំរិតខ្ពស់ បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏
បង្ហូរឈាមដែលបានកើតមានឡើងនៅទីក្រុងប៉ារីស
របស់បារាំង។ 

ប្រទេសជាច្រើនអនុវត្តវិធានការសន្តិសុខថែមទៀតបន្ទាប់ពីការវាយប្រហារនៅបារាំង  - ảnh 1
ប្រទេសជាច្រើនអនុវត្តវិធានការសន្តិសុខថែមទៀតបន្ទាប់ពីការវាយប្រហារនៅបារាំង (Image: VNA)

(VOVworld) – ប្រទេសជាច្រើនលើពិភពលោកបន្តបង្កើនសន្តិសុខនៅកំរិតខ្ពស់
 បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមដែលបានកើតមានឡើងនៅទីក្រុង
ប៉ារីសរបស់បារាំង។ អ៊ីតាលីបានលើកកំរិតអាសន្នឡើងកំរិតក្រហមដែលអនុញត្តិ
 ឲ្យដាក់ពង្រាយកងកំលាំងពិសេសទាំងអស់ដើម្បីការពាររដ្ឋធានី Rome បុរី​វ៉ាទីកង់
និងសម្តេច ប៉ាប Francis។ ក្នុងពេលនោះ សន្តិសុខក៏ត្រូវបានបង្កើនក្នុង ទូទាំង
ប្រទេសអាល្លឺម៉ង់ ជាពិសេសនៅទីកន្លែងសំខាន់ៗ ទីកន្លែងសាធារណៈនិង ខ្សែ
ព្រំដែនរវាងអាល្លឺម៉ង់និងបារាំងផងដែរ។ នៅអង់គ្លេស រដ្ឋាភិបាលនៃប្រទេស
នេះបានសម្រេចបង្កើនថិវិការរដ្ឋក្នុងរយៈពេល ៥ ឆ្នាំខាងមុខសំរាប់សកម្មភាព
ប្រឆាំងភេរវកម្មនិងការធានាសុវត្ថភាពអាកាសចរណ៍៕

ប្រតិកម្មទៅវិញ