ទាហានឈរយាមនៅប្រទេសមីយ៉ាន់ម៉ា (រូបថត៖ REUTERS) |
ជាក់ស្ដែង កាលពីថ្ងៃទី ១ ខែកុម្ភៈប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យកងទ័ព មីយ៉ាន់ម៉ាបោះបង់ចោលអំណាចជាបន្ទាន់និងបានបញ្ជាឱ្យពិចារណានូវបទដាក់ទណ្ឌកម្មឡើងវិញដែលត្រូវបានដកចេញតាមរយៈដំណើរការអន្តរកាលប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងសម្របសម្រួលជាមួយដៃគូក្នុងតំបន់និងពិភពលោកដើម្បីជួយស្តារច្បាប់ក៏ដូចជាកំណត់ការទទួលខុសត្រូវចំពោះមុខសញ្ញាដែលពាក់ព័ន្ធនឹងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ាព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តន៍ដំណើរការលទ្ធិប្រជាធិបតេយ្យនិងការផ្សះផ្សាជាតិ។ ក្នុងពេលនោះដែរ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attal បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅមីយ៉ាន់ម៉ា ព្រមទាំងបានអំពាវនាវឱ្យភាគីទាំងអស់គោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានបង្ហាញតាមរយៈក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ផងដែរ៕