ប្រទេសជាច្រើនទៀត ជម្លៀសពលរដ្ឋចេញពីអ៊ុយក្រែន

Chia sẻ
(VOVWORLD) - ក្រសួងការបរទេសអ៊ីស្រាអែល នៅថ្ងៃទី១២ ខែកុម្ភៈ បានប្រកាសសេចក្តីព្រមានអំពីការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសអឺរ៉ុបខាងកើតមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

អ៊ីស្រាអែលក៏បានចាប់ផ្តើម បញ្ជូនសមាជិកគ្រួសារមន្ត្រីការទូតអ៊ីស្រាអែល និងកម្មាភិបាលស្ថានទូតរបស់ខ្លួននៅទីក្រុងគៀវ ចាកចេញពីពីអ៊ុយក្រែន។ បច្ចុប្បន្ន កងទ័ពអ៊ុយក្រែនត្រូវបានដាក់ពង្រាយ ត្រៀមខ្លួនជាស្រេច សម្រាប់ករណីមានប្រតិបត្តិការជម្លៀសចេញ។

ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសស្លូវ៉ាគីបានចេញសេចក្តីព្រមានដល់ពលរដ្ឋរបស់ខ្លួន ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ទន្ទឹមនឹងនេះ ដកខ្លួនសមាជិកគ្រួសារមន្ត្រីការទូតក្នុងស្ថានទូតនៅទីក្រុងគៀវ និងស្ថានអគ្គកុងស៊ុលនៅទីក្រុង Uzhhorod ភាគខាងលិចប្រទេសអ៊ុយក្រែន។

នៅថ្ងៃដដែលនោះ ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែន ក៏បានណែនាំពលរដ្ឋរបស់ខ្លួន មិនគប្បីធ្វើដំណើរទៅប្រទេសជិតខាងដែលមិនមានការចាំបាច់។ ប៉ុន្តែ ក្រសួងការបរទេសប៉ូឡូញ មិនទាន់សម្រេចចិត្ត ជម្លៀសបុគ្គលិកការទូត ឬអំពាវនាវឱ្យពលរដ្ឋចាកចេញពីអ៊ុយក្រែននោះទេ។

នៅក្នុងកាយវិការមួយស្រដៀងគ្នានោះ ក្រសួងការបរទេសអ៊ីតាលីនៅថ្ងៃដដែល ក៏បានណែនាំឲ្យបុគ្គលិកដែលមិនសំខាន់នៃស្ថានទូតអ៊ីតាលីក្នុងរដ្ឋធានីគៀវ វិលត្រឡប់មកប្រទេសវិញ។ ប្រទេសផ្សេងទៀតដូចជា អាឡឺម៉ង់ បែលហ្សិក ហូឡង់ អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី គុយវ៉ែត ក៏ស្នើឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសអ៊ុយក្រែនផងដែ៕

ប្រតិកម្មទៅវិញ