អាកាសយានដ្ឋានហុងកុងពិនិត្យសុខភាពអ្នកដំណើរមកពីទីក្រុង Wuhan (ចិន) (រូបថត៖ Getty Images) |
ព័ត៌មានថ្មីបានបង្កឲ្យការព្រួយបារម្ភកាន់ តែកើនឡើង មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រណៃនីចិន ខណៈដែលមនុស្សរាប់រយ លាននាក់ធ្វើដំណើរនៅទូទាំងប្រទេសនេះ។ គួរបញ្ជាក់ថាវីរុសប្រភេទថ្មីនៃមេរោគ Corona ត្រូវបានរកឃើញជាលើកដំបូងកាលពីខែធ្នូឆ្នាំ ២០១៩ នៅទីក្រុង Wuhan ។ រហូតមកដល់ពេលនេះ មជ្ឈដ្ឋានមន្ត្រីសុខាភិបាលចិនមិនបានបញ្ជាក់ថាវីរុសនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ប៉ុន្តែគណៈកម្ម ការសុខាភិបាលទីក្រុង Wuhan បានឲ្យដឹងថាមិនអាចបដិសេដនូវហានិភ័យនោះឡើយ៕