|
ប្រទេសចំនួន១៦០លើពិភពលោកដើរដង្ហែក្បួនសំដៅអំពាវនាវឲ្យទប់ទល់
នឹងការបំរ៉ែបំរួលអាកាសធាតុ(រូបថតៈKyodo/TTXVN) |
(VOVworld)-មួយថ្ងៃមុនពេលថ្នាក់ដឹកនាំមួយចំនួនលើពិភពលោក បាន មកទីក្រុងញូយ៉ករបស់អាមេរិក ដើម្បីចូលរូមសន្និសីទកំពូលនៃអ.ស.ប ស្តីអំពី បំរ៉ែបំរួលអាកាសធាតុ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២កញ្ញា មនុស្សជាង ៦សែននាក់នៅគ្រប់ទិសទីលើសកលលោកបានដើរដង្ហែក្បួនដោយសារ១គឺ
អំពាវនាវឲ្យពិភព លោក មានសកម្មភាពជាក់ស្តែងដើម្បីទទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ។ ក្រោមប្រធានបទ “ការដង្ហែក្បួនរបស់ប្រជាជនដើម្បីអាកាសធាតុ”
ការដង្ហែក្បួន នៅទីក្រុង ញូយ៉ករបស់អាមេរិកទទួលបានការគាំទ្រពីអង្គការចំនួន
១.៤០០ និង ទាក់ទាញការចូលរួមរបស់មនុស្សជាង៣សែននាក់។ អគ្គលេខាធិ
ការអ.ស.បលោក Ban Ki-moon អនុប្រធានាធិបតីអាមេរិក និងរដ្ឋមន្ត្រី
ការបរទេសបារាំងក៏បានចូលរូមការធ្វើដង្ហែ ក្បួននេះដែរ៕