ប្រទេសចំនួន ៦ បន្ថែមទៀតបានអនុម័តលើសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ

Chia sẻ

(VOVWORLD) - គួរបញ្ជាក់ដែរថា សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ ជ្រុងជ្រោយ (CTBT) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៦ ដោយមាន គោលដៅហាមឃាត់រាល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរទាំងអស់នៅលើផែនដី រួមទាំង ក្នុងគោលបំណងសន្តិភាពផងដែរ។

សេចក្តីប្រកាសរបស់អង្គការសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBTO) នៅថ្ងៃទី ៣ ខែវិច្ឆិកា បាននិយាយថា គិតត្រឹមខែតុលា ឆ្នាំ ២០២២ ប្រទេសចំនួន ៦ បន្ថែមទៀតបានដាក់ជូនអគ្គលេខាធិការអង្គការសហ ប្រជាជាតិ នូវឯកសារផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ រួមមាន ដូមីនីកា អេក្វាទ័រ ហ្គីណេដែហ្គាំប៊ី Sao Tome និង Principe ទីម័រខាងកើត និងទូវ៉ាលូ ដែលនាំឲ្យចំនួន ប្រទេសសរុបដែលបានចុះហត្ថលេខានិងផ្តល់សច្ចាប័នលើ CTBTO ឡើង ១៨៦ និង ១៧៦ ប្រទេសរៀងៗខ្លួន។
គួរបញ្ជាក់ដែរថា សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ ជ្រុងជ្រោយ (CTBT) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៦ ដោយមាន គោលដៅហាមឃាត់រាល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរទាំងអស់នៅលើផែនដី រួមទាំង ក្នុងគោលបំណងសន្តិភាពផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែរហូតមកដល់ពេល នេះ សន្ធិសញ្ញា CTBT មិនទាន់ចូលជាធរមាននៅឡើយ។ ដើម្បីចូលជាធរមាន CTBT ចាំបាច់ត្រូវមានការអនុម័តពីប្រទេសចំនួន ៤៤ នៅក្នុងបញ្ជីឧបសម្ព័ន្ធទី ២ (ក្រុម ប្រទេសដែលមានកម្មសិទ្ធិលើបច្ចេកវិទ្យានុយក្លេអ៊ែរ)។ បច្ចុប្បន្ននេះ ប្រទេសចំនួន ៣៦/៤៤ បានអនុម័តលើសន្ធិសញ្ញានេះទៅហើយ៕

ប្រតិកម្មទៅវិញ