ម៉ិកស៊ិកតំណាងឱ្យក្រុមប្រទេសអាមេរិកឡាទីននិងតំបន់ Caribe បានជាប់ ឆ្នោតដោយមានសំឡេងគាំទ្រ ១៨៧ /១៩២ សម្លេង។ ឥណ្ឌាដែលតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបានសម្លេងគាំទ្រចំនួន ១៨៤ សំឡេង។
រីឯប្រទេស ន័រវែសទទួលបានសម្លេងគាំទ្រចំនួន ១៣០ សំឡេងហើយអៀរឡង់ទទួលបាន សម្លេងគាំទ្រចំនួន ១២៨ សំឡេង។ប៉ុន្តែដោយសារគ្មានបេក្ខជនណាមួយដែលតំណាងឱ្យទ្វីបអាហ្វ្រិកជាប់ឆ្នោតនោះ ទើបមហាសន្និបាតនឹងរៀបចំការបោះឆ្នោត ជុំទី ២ នាថ្ងៃទី ១៨ ខែមិថុនា។ ដើម្បីជាប់ឆ្នោតជាបេក្ខភាពត្រូវទទួលបានសំឡេងគាំទ្រយ៉ាងតិចបំផុតគឺ ១២៨ សំឡេងផងដែរ៕