ប្រទេសកូរ៉េទាំងពីរឯកភាពស្ដារឡើងវិញនូវខ្សែទូរស័ព្ទទាក់ទងខាងយោធាទាំងស្រុង

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៤ មិថុនា ប្រទេសកូរ៉េទាំងពីរបានឯកភាព ស្ដារឡើងវិញនូវខ្សែទូរស័ព្ទទាក់ទងខាងយោធាទាំងស្រុងតាមតំបន់ប៉ែកលខាងកើតនិងប៉ែកខាងលិច នៅក្នុងជំនួបពិភាក្សាការងារអន្តរកូរ៉េថ្នាក់ឧត្តមសេនីយ៍ជាលើកដំបូងក្នុងរយៈពេល ជាងមួយ ទសវត្សរ៍។
ប្រទេសកូរ៉េទាំងពីរឯកភាពស្ដារឡើងវិញនូវខ្សែទូរស័ព្ទទាក់ទងខាងយោធាទាំងស្រុង - ảnh 1ជំនួបពិភាក្សាការងារយោធាថ្នាក់ឧត្តមសេនីយ៍
បានរៀបចំឡើងនៅ ភូមិផ្អាកសង្គ្រាម Pamunjom 

បន្ទាប់ពីជំនួបនេះ ភាគីទាំងពីរបានចេញសេចក្ដីថ្លេងការណ៍រួម ដែលបានលើកច្បាស់ថា៖ ក្នុងអំឡុងពេលពិភាក្សាការងារ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការដក យោធាចេញពីភូមិផ្អាកសង្គ្រាម Pamunjom សំដៅបន្ធូរស្រាលភាពតានតឹងយោធាននៅ តាមបណ្តោយព្រំដែននេះដែរ។

សូមបញ្ជាក់ដែរថា៖ ជំនួបពិភាក្សាការងារយោធាថ្នាក់ឧត្តមសេនីយ៍នេះ បានរៀបចំឡើងនៅ ភូមិផ្អាកសង្គ្រាម Pamunjom។ គណប្រតិភូកូរ៉េខាងត្បូងមានសមាសភាពចំនួន ៥ រូប ដឹកនាំដោយ ឧត្តមសេនីត្រី Kim Do-gyun។ រីឯគណប្រតិភូករ៉េខាងជើងមានសមាសភាពចំនួន៥ រូប ដឹកនាំដោយ ឧត្តមសេនីយ៍ទោ លោក An Ik-san  ផងដែរ៕

ប្រតិកម្មទៅវិញ