ប្រទេសកូរ៉េទាំងពីរត្រៀមខ្លួនយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៦ មេសា រដ្ឋអំណាចកូរ៉េខាងត្បូងបានឲ្យដឹងថា៖ របៀបវារៈជាផ្លូវការក្នុងជំនួបកំពូលអន្តរកូរ៉េអាចនឹងជាការលុបបំបាត់ នុយក្លេអ៊ែរនៅកូរ៉េខាងជើង និងវិធីបង្កើតរបបសន្តិភាពមួយនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាកែលម្អទំនាក់ទំនងទ្វេភាគី
ប្រទេសកូរ៉េទាំងពីរត្រៀមខ្លួនយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ - ảnh 1 ប្រទេសកូរ៉េទាំងពីរត្រៀមខ្លួនយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ

កូរ៉េខាងត្បូងនិងសាធារណរដ្ឋ ប.ប.ក នឹងរៀបចំកិច្ចពិភាក្សាជាន់ខ្ពស់មួយចំនួនក្នុងសប្ដាហ៍នេះ ដើម្បីត្រៀមរៀបចំសម្រាប់របៀបវារៈជាផ្លូវការនៃជំនួបកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មេសាខាងមុខ។ នាថ្ងៃទី ១៦ មេសា រដ្ឋអំណាចកូរ៉េខាងត្បូងបានឲ្យដឹងថា៖ របៀបវារៈជាផ្លូវការក្នុងជំនួបកំពូលអន្តរកូរ៉េអាចនឹងជាការលុបបំបាត់នុយក្លេអ៊ែរនៅកូរ៉េខាងជើង និងវិធីបង្កើតរបបសន្តិភាពមួយនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាកែលម្អទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ