ប្រទេសកូរ៉េខាងត្បូងបញ្ជាក់ពីតួនាទីនៃសន្តិភាពប្រកបដោយចីរភាពលើឧបទ្វីបកូរ៉េជាមួយនឹងសន្តិសុខនៅអាស៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៩ ខែឧសភា អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Lee Tae-ho បានវាយតម្លៃថា ការពង្រឹង "សន្តិភាពប្រកបដោយនិរន្តភាព" នៅលើឧបទ្វីបកូរ៉េគឺជាលក្ខខណ្ឌគន្លឹះ ដើម្បីសម្រេចបាននូវគោលដៅ "សន្តិភាពរយៈពេលវែង" នៅអាស៊ី។
ប្រទេសកូរ៉េខាងត្បូងបញ្ជាក់ពីតួនាទីនៃសន្តិភាពប្រកបដោយចីរភាពលើឧបទ្វីបកូរ៉េជាមួយនឹងសន្តិសុខនៅអាស៊ី - ảnh 1 ប្រទេសកូរ៉េខាងត្បូងបញ្ជាក់ពីតួនាទីនៃសន្តិភាពប្រកបដោយចីរភាពលើឧបទ្វីបកូរ៉េជាមួយនឹងសន្តិសុខនៅអាស៊ី

ថ្លែងនៅវេទិកាសន្តិភាពនិងវិបុលភាពនៅរមណីយដ្ឋានកោះ Jeju  លោក Lee Tae-ho បានឲ្យដឹងថា ដើម្បីពង្រឹងសន្តិភាពប្រកបដោយនិរន្តរភាពគឺត្រូវទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ  ផ្លាស់ប្តូរពាណិជ្ជកម្មឲ្យកាន់តែទូលំទូលាយថែមទៀតរវាងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ ព្រមទាំងជួយឲ្យភាគីនានាអាចយល់ចិត្តយល់ថ្លើមពីគ្នា ក៏ដូចជាបង្កើនទំនុកទុកចិត្តចំពោះគ្នាទៅវិញទៅមកថែមទៀតផង។ លោក Lee ក៏សង្ឃឹមផងដែរថាសំណើរ ដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In លើកឡើងកាលពីឆ្នាំមុន នេះគឺសំដៅទៅកសាងសហគមន៍ផ្លូវដែកអាស៊ីបូព៌ា នឹងជួយបង្កើតនូវមូលដ្ឋានពហុភាគី ដើម្បីជម្រុញសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ផងដែរ។

ប្រតិកម្មទៅវិញ