ប្រទេស EU ទាំង ២៧ ពិភាក្សាជាលើកដំបូងអំពីទំនាក់ទំនងជាមួយអង់គ្លេសក្រោយ Brexit |
(VOVworld) – នាថ្ងៃទី ៨ វិច្ឆិកា នេះគឺជាលើកដំបូងដែលប្រទេសជាសមាជិកសហ ភាពអឺរ៉ុប (EU) ចំនួន ២៧ មានការពិភាក្សាអំពីទំនាក់ទំនងនាអនាគតជាមួយអង់គ្លេស បន្ទាប់ពី Brexit នៅទីក្រុង Brussels បែលហ្ស៊ីក។ ក្នុងជំនួបធ្វើការនេះ ប្រទេសទាំង ឡាយបានកំណត់បញ្ហាស្នូលដែលការចរចារខាងមុខនឹងជួបប្រទះ ហើយរៀបចំសំរាប់ ដំណាក់កាលអន្តរកាលនិងទំនាក់ទំនងនាអនាគត។ នេះជាវង់ពិភាក្សាដំបូងរបស់ តំណាងអចិន្ត្រៃយ៍ EU អំពីរបៀបទាក់ទងរវាងដំណាក់កាលអន្តរកាលនិងអនាគតនៃ ទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុងឡុង។ ទាក់ទិនដល់បញ្ហា Brexit រដ្ឋាភិបាល អង់គ្លេស នាថ្ងៃទី ៧ វិច្ឆិកា បានព្រមានថា៖ ប្រជាពលរដ្ឋ EU ទាំងឡាយដែលកំពុងរស់នៅនិងធ្វើការនៅអង់គ្លេស អាចប្រឈមមុខនឹងច្បាប់បញ្តេញចេញរឹងមាំថែមទៀត ក្នុងករណី គេរំលោភទៅលើច្បាប់នៅអង់គ្លេសក្រោយ Brexit។ បណ្ដាការកំណត់ថ្មីត្រូវ បានអនុវត្តបន្ទាប់ពីអង់គ្លេសសម្រេចការចាកចេញពីអឺរ៉ុប៕