ប្រតិកម្មរបស់សហគមន៍អន្តរជាតិស្តីពីសាលក្រមរបស់ PCA

Chia sẻ
(VOVworld) - ក្រោយពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិ
 (PCA) ចេញសាលក្រមអំពីការប្តឹង តវ៉ារបស់ហ្វីលីពីន
ប្រឆាំងជំទាស់សំណូមពរខុសឆ្គងរបស់ចិននៅសមុទ្រ
ខាងកើត រដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី លោកស្រី Julie
 Bishop បានអំពាវនាវឲ្យហ្វីលីពីននិងចិនប្រតិបត្តិតាម
 សេចក្តីសម្រេចរបស់តុលាការ ដោយសារ នេះគឺជាសាល
ក្រមចុងក្រោយនិងចាប់បង្ខំចំពោះ ភាគគីទាំងពីរ។
ប្រតិកម្មរបស់សហគមន៍អន្តរជាតិស្តីពីសាលក្រមរបស់ PCA  - ảnh 1
ប្រតិកម្មរបស់សហគមន៍អន្តរជាតិស្តីពីសាលក្រមរបស់ PCA (Image: VNA)


(VOVworld) - ក្រោយពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិ (PCA) ចេញសាលក្រមអំពី
ការប្តឹង តវ៉ារបស់ហ្វីលីពីនប្រឆាំងជំទាស់សំណូមពរខុសឆ្គងរបស់ចិននៅសមុទ្រខាង
កើត រដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី លោកស្រី Julie Bishop បានអំពាវនាវឲ្យហ្វីលីពីន
និងចិនប្រតិបត្តិតាម សេចក្តីសម្រេចរបស់តុលាការ ដោយសារ នេះគឺជាសាលក្រម
ចុងក្រោយនិងចាប់បង្ខំចំពោះ ភាគគីទាំងពីរ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារ
ព័ត៌មាន នាថ្ងៃទី ១៣ កក្កដា លោកស្រី Julie Bishop បានអំពាវនាវឲ្យភាគីទាក់ទិន
នានាអត់ធ្មត់ទង្វើដោយឯកតោភាគីសំដៅផ្លាស់ប្តូរ សភាពដើមនៅតំបន់ជំលោះ។
 ទន្ទឹមនឹងនោះ លោកស្រីបានសង្កត់ធ្ងន់ថា៖ សាលក្រមរបស់ PCA គឺជាការសា
កល្បងសំខាន់សំរាប់តំបន់ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី។ នាថ្ងៃ ដដែល
 ក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖ ប្រទេសនេះជានិច្ចកាលរក្សា
 ទស្សនៈដោះស្រាយរាល់ជំលោះដោយឈរលើច្បាប់អន្តរជាតិ។ នាថ្ងៃទី ១២ កក្កដា
ក្រសួង ការបរទេសម៉ាឡេស៊ីបានលើកច្បាស់ថា៖ ម៉ាឡេស៊ីដឹងថា ភាពចាំបាច់គឺរ
ក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពតាមរយៈការអត់ធ្មត់ទង្វើបង្កើនភាពតានតឹង
ឬ ធ្វើឲ្យជំលោះឡើង ជណ្តើរនិងជៀសវាងការប្រើប្រាស់អាវុធនៅសមុទ្រខាងកើត។
 នាថ្ងៃដដែល លើគេហទំព័រ របស់ក្រសួងការបរទេសឥណ្ឌាក៏បានផ្សាយសេចក្តី
ប្រកាសនៃប្រទេសនេះចំពោះសាលក្រម របស់ PCA ផងដែរ។ តាមនោះ ឥណ្ឌា​
ចាត់ទុកថា៖ ប្រទេសទាក់ទិននានាគប្បីដោះស្រាយ ជំលោះដោយសន្តិវិធីដោយ
ឈរលើ UNCLOS ១៩៨២ ៕

ប្រតិកម្មទៅវិញ