តាំងពីព្រឹកថ្ងៃទី ៧ ឧសភា មនុស្សម្នាមកតាមដងផ្លូវដែលក្បួនដង្ហែឆ្លងកាត់ (រូបថត៖ VOV) |
លោកស្រី Mai Thi Nhan មកពីខេត្ត Thanh Hoa បានឲ្យដឹងថា៖ “យើងពិតជាមានអារម្មណ៍រំជួលចិត្ត និងមានមោទនភាព។ យើងបានចេញដំណើរពីម៉ោង ៦៖០០ ល្ងាចម្សិលមិញ ដល់ម៉ោង ៨៖០០ ព្រឹកថ្ងៃ ៦ ឧសភា ទើបមកដល់ទីក្រុងដៀនបៀន។ ហើយព្រឹកនេះយើងក្រោកពីម៉ោង ៤ ទៀបភ្លឺ ដើម្បីទៅមើលក្បួនដង្ហែយោធា។ ការងារកសិកម្មគឺមមាញឹកណាស់ ប៉ុន្តែយើងទុកការងារនោះចោលសិន ដើម្បីទៅមើលខួបលើកទី ៧០ នៃទីក្រុងដៀនបៀនភូ”។
ក្នុងនាមជាភ្ញៀវទេសចរបរទេសដែលមានវត្តមាននៅទីក្រុងដៀនបៀនភូក្នុងឱកាសនេះ លោក Patrick Coulombel ស្ថាបត្យករជនជាតិបារាំងបានចែករំលែកថា ឪពុករបស់លោកគឺជាអតីតយុទ្ធជនដែលបានប្រយុទ្ធដោយផ្ទាល់នៅដៀនបៀនភូ។ ហើយនេះជាលើកទី៣ហើយដែលលោកបានមកដល់ដៀនបៀនភូដែរ។
លោក Patrick Coulombel ស្ថាបត្យករជនជាតិបារាំងបានចែករំលែកថា នេះជាលើកទី៣ហើយ ដែលគាត់បានមក Dien Bien Phu (លោក Patrick Coulombel និងកូនស្រី) (រូបថត៖ Quang Dung/VOV5) |
“អ្វីគ្រប់យ៉ាងបានប្រព្រឹត្តទៅក្នុងពីធីនេះគឺអធិកអធមណាស់ ហើយរាល់ពេលដែលខ្ញុំបានវិលតករឡប់មកកាន់ដៀនបៀនភូ ខ្ញុំតែងតែបានឃើញភាពថ្មីថ្មោង ពោលគឺមានរបស់ខ្លះដែលមិនមានកាលពី ១០ ឆ្នាំមុនទេ។ ខ្ញុំឃើញថា ប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទិដ្ឋភាពនៃអនុស្សាវរីយ៍ ដែលមានសារៈសំខាន់ខ្លាំងណាស់។ រឿងមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់គឺការមើលឃើញថា វៀតណាមពិតជាកំពុងងើបឡើងដោយសន្តិភាពជាមួយនឹងវណ្ណៈកណ្តាល ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំង។ នេះក៏នាំមកនូវទស្សនវិស័យថ្មី អំពីប្រទេសវៀតណាម ដែលមានការរីកចម្រើននិងការរស់នៅប្រកបដោយសុភមង្គល»។
កាលពីយប់ថ្ងៃទី ៦ ឧសភា ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន ៧ ឧសភា ដើម្បីរីករាយជាមួយកម្មវិធីសិល្បៈពិសេស និងទស្សនាការបាញ់កាំជ្រួចកម្ពស់ជិត២០នាទី៕