ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស

Chia sẻ
(VOV)_យកចិត្តទុកដាក់តាមដានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បន្ទាប់ពីពេលដែលបញ្ជីរាយនាមគណៈកម្មាធិការមជ្ឈឹមបក្ស ​នីតិកាលទី១២ ត្រូវបានប្រកាសនារសៀលថ្ងៃទី២៦មករា ប្រជាជនជាច្រើនកុះករ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់មហាសន្និបាត ហើយជឿជាក់ថា
ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស - ảnh 1
ប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលបោះឆ្នោតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស

          (VOV)_យកចិត្តទុកដាក់តាមដានមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ បន្ទាប់ពីពេលដែលបញ្ជីរាយនាមគណៈកម្មាធិការមជ្ឈឹមបក្ស ​នីតិកាលទី
១២ ត្រូវបានប្រកាសនារសៀលថ្ងៃទី២៦មករា ប្រជាជនជាច្រើនកុះករ បានវាយតំ
លៃខ្ពស់ចំពោះលទ្ធផលរបស់មហាសន្និបាត ហើយជឿជាក់ថា៖ ​គណៈកម្មាធិការ
មជ្ឈឹមបក្សនីតិកាលទី១២នេះ នឹងមានជំហានលោតផ្លោះជា​ច្រើន។ លោកឡេវ៉ាន់
តិននៅទីក្រុងហាណូយ បានអោយដឹងថា៖

          “ ដំណើការបោះឆ្នោតលើកនេះមានជំហានជាច្រើន បង្ហាញលក្ខណះប្រជា​
ធិបតេយ្យ​​ និងប្រមូលផ្តុំ ធ្វើអោយប្រជាជនជឿជាក់ទៅលើការដឹកនាំរបស់បក្ស
កុម្មុយ​នីស្តវៀតណា។ ខ្ញុំជឿជាក់ថា៖ ជួរថ្នាក់ដឹកនាំ សមមិត្តក្នុងគណៈកម្មាធិការ
មជ្ឈឹមលើកនេះ នឹងជ្រើសតាំងការិយាល័យនយោបាយមានគ្រប់លក្ខណះសម្បត្តិ
​ដើម្បីទទួលគ្រប់ភារកិច្ចការពារមាតុប្រទេស ក្នុងដំណាក់កាលនាបច្ចុប្បន្ន។ ដំណាក់
កាល​នាបច្ចុប្បន្ននេះមានភាពងាយស្រួលជាងផង និងក៏មានឧបសគ្គជាច្រើនដែរ។”

          ប្រជាជនក្នុងទូទាំងប្រទេសសុទ្ធតែសង្ឃឹមថាបណ្ដាសមាជិកគណៈកម្មាធិការ
មជ្ឈឹមបក្ស នីតិកាលទី១២នេះនឹងមានសេចក្ដីសម្រេចចិត្តត្រឹមត្រូវ មានការងារធ្វើ
ជាក់ស្ដែងដឹកនាំប្រទេសវៀតណាមកាន់តែអភិវដ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ​សេដ្ឋកិច្ច
-នយោបាយប្រកបដោយនិរន្តរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវ​បានលើក
ស្ទួយជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ