ប្រជាជនវៀតណាមមានវិន័យល្អប្រសើរជាងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto បានវាយតម្លៃថាវិន័យរបស់ប្រជាជនគឺជាគន្លឹះនៃជោគជ័យរបស់ វៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ។
ប្រជាជនវៀតណាមមានវិន័យល្អប្រសើរជាងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 - ảnh 1រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក  Airlangga Hartarto (ប្រភព៖ Fakta.news)

យោងតាមលោក Airlangga Hartarto បានឱ្យដឹងថា វៀតណាមគឺជាប្រទេសមួយដែលមានដំណោះស្រាយប្រកបដោយជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតសកលនេះ ដោយគ្មានអ្នកជំងឺ Covid-19 ណាមួយត្រូវបានស្លាប់នៅឡើយ ហើយ“ ប្រទេសឥណ្ឌូណេស៊ីអាចសិក្សាបានច្រើនពីវៀតណាម”ផងដែរ ។

ប៉ុន្តែ លោករដ្ឋមន្រ្តី Airlangga ក៏បានមានប្រសាសន៍ថាឥណ្ឌូនេស៊ីពិបាកចាត់ វិធានការដូចជាប្រទេសវៀតណាមបានទេ ដោយសារតែមានបញ្ហាជាច្រើន ជាក់ស្តែងដូចជា “វិន័យនិងការអនុវត្តតាមរបស់សហគមន៍” ។ លោក Airlangga Hartarto ក៏បានលើកឡើងថា ប្រសិនបើសហគមន៍គោរពយ៉ាងម៉ឹងម៉ាត់តាមគោលការណ៍នៃការរក្សាគម្លាតសង្គមនិងរក្សាចម្ងាយសុវត្ថិភាពនានានោះជំងឺឆ្លងនឹងត្រូវបានកំចាត់ក្នុងពេលឆាប់ៗជាពុំខាន។

លោកក៏បានលើកឧទាហរណ៍ពីប្រទេសវៀតណាមនៅពេលដែលរដ្ឋាភិបាលវៀតណាម អនុវត្តការរក្សាគម្លាតសង្គម ប្រជាជនគ្រប់រូបប្រតិបត្តិតាមដោយបានពាក់ម៉ាស់នៅពេលចេញទៅក្រៅ និងមិនប្រមូលផ្តុំមនុស្សច្រើនជាដើម៕

ប្រតិកម្មទៅវិញ