សម្ដេចតេជោ ហ៊ុនសែន អញ្ជើញថ្លែងនៅពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២០ (រូបថត៖ VOV) |
ថ្លែងនៅទីនេះ សម្ដេចតេជោ ហ៊ុនសែន បានសម្ដែងនូវក្ដីសប្បាយរីក រាយចំពោះរាល់សមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំកន្លងទៅ។ សម្ដេចនាយករដ្ឋមន្រ្តីចាត់ទុកថា សមិទ្ធផលទាំងនោះក៏នាំមកនូវផល ប្រយោជន៍រួមសម្រាប់ប្រទេសជិតខាងផ្សេងៗ ក្នុងនោះមានប្រទេសកម្ពុជា ផងដែរ តាមរយៈការដោះដូរពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ ក្នុង ឱកាសនេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើរអោយឆាប់បាន បង្កើតនិងប្រតិបត្តិយន្តការសន្ទនារវាងតំណាងស្ថាប័នរដ្ឋកម្ពុជាជាមួយ តំណាងសហគ្រាសវៀតណាម ដើម្បីឆ្លើយតបការងឿងឆ្ងល់ ព្រមទាំងបង្ក លក្ខណៈងាយស្រួលនិងលើកទឹកចិត្តវិនិយោគិនវៀតណាមបណ្ដាក់ទុនចូលក្នុងទឹកដីកម្ពុជាផងដែរ។
នេះក៏ជាលើកដំបូងហើយដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនមក ចូលរួមអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយសហគមន៍អាណិកជននិងធុរជនវៀតណាមនៅកម្ពុជា។
នាយប់ថ្ងៃនេះដែរ នៅរដ្ឋធានី Praha សមាគមន៍ជនវៀតណាមនៅ ឆែកបានរៀបចំកម្មវិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូតទោ ស័ក២០២០ សម្រាប់សហគមន៍ជនវៀតណាមនៅឆែក៕